ការអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់កម្មករកាត់ដេរនៅកម្ពុជា

តើអ្នកគិតថាជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកមានប្រសិទ្ធភាពដែរ ឬទេ? ពង្រឹងជំនាញហិរញ្ញវត្ថុរបស់អ្នកជាមួយសៀវភៅ “ការអប់រំផ្នែកហិរញ្ញវត្ថុសម្រាប់កម្មករកាត់ដេរនៅកម្ពុជា” ដែលជាលទ្ធផលនៃកិច្ចសហការក្រោមកម្មវិធីរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលសាកលរបស់អង្គការ ILO ស្ដីពីប្រាក់ឈ្នួលឌីជីថលសម្រាប់ការងារសមរម្យ។ សៀវភៅនេះគ្របដណ្ដប់លើប្រធានបទសំខាន់ៗជាច្រើនពាក់ព័ន្ធនឹង ការគ្រប់គ្រងហិរញ្ញវត្ថុដែលរួមមាន៖ ការកំណត់គោលដៅហិរញ្ញវត្ថុ ការប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្ត ការគ្រប់គ្រងប្រាក់ចំណូលដោយឆ្លាតវៃ ការយល់ដឹងអំពីផលិតផលហិរញ្ញវត្ថុសំខាន់ៗ(ប្រាក់សន្សំ ប្រាក់កម្ចី ការទូទាត់ ការធានាររ៉ាប់រង) ការចរចាជាមួយស្ថាប័នហិរញ្ញវត្ថុ ការផ្ទេរប្រាក់ និងការគ្រប់គ្រងហានិភ័យជាដើម។ ទាញយកសៀវភៅនេះដោយឥតគិតថ្លៃ ឥឡូវនេះ៖ – ភាសាខ្មែរ៖ https://rb.gy/lt8s9 – ភាសាអង់គ្លេស៖ https://rb.gy/4qa3o រៀបចំខ្លួនរបស់អ្នកដោយការស្វែងយល់បន្ថែមអំពីចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗដើម្បីស្ថេរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងទទួលបានអនាគតមួយដែលល្អប្រសើរ។ ________________________________ Do you think your financial management skill is effective? Strengthen Your Financial Skills with the ‘Financial Education for Garment Workers…

Read More